កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមប្រឹក្សាសិក្សាសាលា និងគណកម្មការវិន័យ
បានធ្វើបទបង្ហាស្តីអំពី គន្លឹះសំខាន់ៗសម្រាប់សិស្សានសិស្សថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ គន្លឹះសំខាន់ៗដែលគណៈកម្មការយកបង្ហាញសិស្សានុសិស្សដក
ស្រង់ចេញពីច្បាប់វិន័យ និងសីលធម៌ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងគោលបំណងឱ្យសិស្សា
នុសិស្សទទួលបានចំណេះដឹង ឬទទួលបានព័ត៌មានអំពីវិន័យ និងសីលធម៌ បន្ទាប់មកសិស្សានុសិស្ស
ត្រូវតែគោរពច្បាប់វិន័យ និងមានសីលធម៌។ នៅពេលសិស្សានុសិស្សមានវិន័យ និងសីលធម៌ ការសិក្សា
របស់ប្អូនក៏ទទួលបានជោគជ័យផងដែរ។