កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) បានរៀបចំធ្វើបទបង្ហាញស្តីពីកម្មវិធីផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យជាអន្តរជាតិ (ICES) ជូនដល់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលធ្វើបទបង្ហាញដោយអ្នកគ្រូ Eun Lee នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។
នៅក្នុងការធ្វើបទបង្ហាញនេះអ្នកគ្រូបានណែនាំពីការបន្តការសិក្សានៅ៥៥ប្រទេសលើពិភពលោក និងការផ្លាស់ប្ដូរនូវបទពិសោធន៍ការសិក្សានៅបរទេស ព្រមទាំងលក្ខខណ្ឌ នៃការចូលរួមប្រឡងយកអាហារូបករណ៍ ជូនដល់សិស្សានុសិស្សស្វែងយល់គ្រប់ៗគ្នា។ អ្នកគ្រូបានលើកឡើងទៀតថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចុះអនុសារណៈយោគយល់ជាមួយ International Cultural Exchange Services (ICES) ស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការបញ្ចូនសិស្សនៅកម្ពុជា ទៅបន្តការសិក្សានៅ៥៥ប្រទេស នៅលើពិភពលោក ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងផ្លាស់ប្ដូរនូវបទពិសោធន៍របស់សិស្សានុសិស្សក្នុងតំបន់ទៅកាន់ពិភពលោកផងដែរ។បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក សិស្សានុសិស្សបានស្វែងយល់ពីកម្មវិធីផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យជាអន្តរជាតិ (ICES) ព្រមទាំងបានយល់ដឹងពីការបន្តការសិក្សានៅ៥៥ប្រទេសនៅលើពិភពលោក និងព័ត៌មានដែលទាក់ទងនឹងការដាក់ពាក្យប្រឡងអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ចំនួនពេញ១ឆ្នាំ។