កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង បានរៀបចំធ្វើបទបង្ហាញស្តីអំពីទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងវត្តវាំងចាស់ សម្រាប់សិស្សថ្នាក់ទី១២។ កម្មវិធីបទបង្ហាញនេះដើម្បីផ្តល់ព័ត៌មានទៅដល់សិស្សានុសិស្សមានដូចជា ផលប្រយោជន៍នឹងទទួលបានពីទស្សនកិច្ចសិក្សានេះ ច្បាប់ទម្លាប់ បម្រាម អ្វីដែលសិស្សត្រូវធ្វើ អ្វីដែលសិស្សមិនគួរធ្វើកុំឡុងពេលទស្សនកិច្ច ជាពិសេសពេលវេលាមុនចេញដំណើរ និងពេលត្រឡប់មកវិញ ហើយសិស្សត្រូវបំពេញទម្រង់បែបបទក្នុងការទស្សនកិច្ចឱ្យបានត្រឹមត្រូវដើម្បីប្រគល់មកសាលាឱ្យបានតាមការកំណត់របស់សាលា។ សិស្សថ្នាក់ទី១២ នឹងទៅទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងវត្តវាំងចាស់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុននេះហើយ។
ចែករំលែកអត្ថបទនេះ