កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ យុវសិស្ស គឹម វណ្ណលីនដាដែលជាប្រធាននៃក្លិបគុណភាព និងវិន័យ នៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធានថ្នាក់់ទី៧ ដល់ទី១២។ គោលបំណងក្នុងការប្រជុំនេះគឺដើម្បីទទួលយកព័ត៌មានទាក់ទងនឹងវិន័យ សណ្តាប់ធ្នាប់របស់សិស្សតាមកម្រិតថ្នាក់ បញ្ហាផ្សេងដែលកើតមានឡើង ផលលំបាកផ្សេងៗ និងពិភាក្សារកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ប្រធាន និងអនុប្រធានថ្នាក់គឺជាសមាជិករបស់ក្លិប គុណភាព និងវិន័យនៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយស្វ័យប្រវត្តិ។
ចែករំលែកអត្ថបទនេះ