កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀនបានរៀបចំការធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិសម្រាប់សិស្សានុសិស្សចំណេះទូទៅ(ទៅតាមសាខា និងពេលវេលាខុសៗគ្នា)ជូនសិស្សានុសិស្សថ្នាក់ទី៧ និងទី៨ ដោយលែកថ្នាក់ទី៩ដល់ថ្នាក់ទី១២ ធ្វើបទបង្ហាញពេលក្រោយៗទៀត ការធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម និងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលចូលរួម។ ក្នុងការធ្វើបទបង្ហាញនោះដែរ ក្រុមប្រឹក្សាវិន័យដែលធ្វើបទបង្ហាញដោយលោក សែម ពេជ្រ នាយកផ្នែកកីឡា បានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត ហើយសិស្សានុសិស្សបានឆ្លងឆ្លើយសំណួរ និងកត់ត្រាយ៉ាង យកចិត្តទុកដាក់។ ក្នុងនោះផងដែរ លោកគ្រូ យ៉ុង សំណាង និងអ្នកគ្រូ លួន ស្រីទូច អ្នកប្រឹក្សា សិក្សាសាលា បានពន្យល់ទៅសិស្សានុសិស្សពីបញ្ហាអាកប្បកិរិយា ការប្រើប្រាស់ពាក្យសម្តី បញ្ហាចំនួនអវត្តមានច្រើន បញ្ហាពេលធ្វើកិច្ចការផ្ទះជូនលោកគ្រូ អ្នកគ្រូជាដើម។
ចែករំលែកអត្ថបទនេះ