កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១២១ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី១២ ទៅកាន់ខេត្តសៀមរាប។ ការធ្វើបទបង្ហាញនេះដើម្បីឱ្យសិស្សានុសិស្សទទួលបានព័ត៌មាន កម្មវិធីលម្អិតអំពីទស្សនកិច្ចសិក្សា និងតំបន់មួយចំនួនដែលត្រូវធ្វើទស្សនកិច្ចសិក្សាដែលមានចំនួនបួនថ្ងៃ ចាប់ពីថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចធ្វើឡើង ក្នុងបំណងរឹតចំណងមិត្តភាព សាមគ្គីភាព កម្សាន្ត និងដើម្បីឱ្យសិស្សនុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង បានទស្សនារមណីយដ្ឋាន សិក្សាពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ឈ្វេងយល់ពីសិលាចារឹក ប្រាសាទបុរាណនានា ស្ថានភាពភូមិសាស្រ្ត និងសណ្ឋានដី ហើយលើសពីនេះគឺឆ្លុះបញ្ចាំងពីខ្លឹមសារមេរៀន និងទទួលបានចំណេះដឹងថ្មីៗបន្ថែម មុនពេលពួកគេប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។
ចែករំលែកអត្ថបទនេះ