កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយសាលាសិល្បៈហ៊្វូណនដើម្បីធ្វើបទបង្ហាញ និងសម្តែងល្ខោនស្រមោលស្បែកតូច ឬអាយ៉ងបុរាណខ្មែរជូនដល់សិស្សានុសិស្សថ្នាក់ទី៨ និងទី៩ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ សិស្សានុសិស្សសិក្សាឈ្វេងយល់បន្ថែមពីទម្រង់សិល្បៈបុរាណខ្មែរ អភិរក្ស អភិវឌ្ឍ ផ្សព្វផ្សាយសិល្បៈល្ខោនស្រមោលស្បែកបុរាណ ដែលជាអត្តសញ្ញាណជាតិមួយផ្នែកនៃវប្បធម៌ខ្មែរ ដើម្បីគាំទ្រនិងលើកស្ទួយវប្បធម៌-អរិយធម៌ខ្មែរយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រឡាញ់វប្បធម៌ខ្លួនដូចខ្លួនឯងនោះទេ។ បច្ចុប្បន្នមិនសូវពេញនិយម គួបផ្សំនឹងវប្បធម៌បរទេសហូរចូលមកផង បានជាគ្មានគេចាប់អារម្មណ៍ ឬបំភ្លេចចោលដោយចាប់យកសិល្បៈរបស់គេដែលមិនមែនជារបស់ខ្លួន។
ចែករំលែកអត្ថបទនេះ