កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយសមាគមភាពយន្តកម្ពុជា ធ្វើបទបង្ហាញពីមហោស្រពភាពយន្តខ្នាតខ្លី អាស៊ានលើកទី៣ ឆ្នាំ២០១៩ ប្រធានបទ យុវវ័យ-កុមារ រួមគ្នាដើម្បីក្តីស្រឡាញ់។ វាគ្មិនក្នុងកម្មវិធីនេះ គឺលោក ឆាយ បូរ៉ា ដែលជាអតីតប្រធានសមាគមភាពយន្តកម្ពុជា បានមកធ្វើបទបង្ហាញទៅដល់សិស្សានុសិស្សដែលស្នេហាវិស័យភាពយន្តឱ្យបានដឹងអំពីមហោស្រពភាពយន្តខ្នាតខ្លីអាស៊ានលើកទី៣ ឆ្នាំ២០១៩ នឹងប្រារព្ធធ្វើឡើងនៅក្រុងសៀមរាប ដែលចាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។ វាគ្មិនបានផ្តល់មានក្នុងការទទួលពាក្យចាប់ថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃផុតកំណត់នៃការទទួលពាក្យ។ គោលបំណងនៃកម្មវិធីមហោស្រពភាពយន្តខ្នាតខ្លី «អាស៊ានលើកទី៣» សម្រាប់ឆ្នាំ២០១៩នេះ ក៏នឹងបើកឱកាស ដល់មហាជន យុវវ័យ និងកុមារ ដែលមានបំណងប្រកួតប្រជែងស្នាដៃ និពន្ធ និងផលិតរឿងខ្នាតខ្លីឱ្យមានការប្រកួតប្រជែងដោយសេរី។
ចែករំលែកអត្ថបទនេះ