កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបង្ហាញស្តីពីកម្មវិធីប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO) សម្រាប់សិស្សានុសិស្សថ្នាក់ទី១ដល់ទី៦។ បទបង្ហាញនេះធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបានព័ត៌មានស្តីអំពីការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក ទូលំទូលាយមានដូចជារបៀបការចុះឈ្មោះ ថ្ងៃផុតកំណត់ចុះឈ្មោះចូលរួមប្រកួត កាលបរិច្ឆេទថ្ងៃប្រកួត ទីតាំងប្រកួតធ្វើនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល) សិស្សានុសិស្សនឹងទទួលបានរង្វាន់មានដូចជា មេដាយ បណ្ណសរសើរ ម៉្យាងកម្មវិធីនេះមានប្រទសចំនួន១៨ ក្នុងការចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ហើយសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន៣នាក់តំណាងឱ្យប្រទេសនីមួយៗមានឱកាសទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសាធារណរដ្ឋកូរ៉េខាងត្បូង។
ចែករំលែកអត្ថបទនេះ