កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបទបង្ហាញស្តីពីគម្រោងការងារស្ម័គ្រចិត្តសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៃក្រុមស្ម័គ្រចិត្តចង្កឹះចម្រុះសម្រាប់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២។ ក្នុងការបង្ហាញនេះដើម្បីសិស្សានុសិស្សបានយល់អំពីប្រយោជន៍ផ្សេងៗក្នុងការចូលរួមការងារស្ម័គ្រចិត្តជាមួយនឹងក្រុមយុវសិស្សស្ម័គ្រចិត្តចម្រុះ ដែលធ្វើសកម្មភាពខាងក្នុងសាលា និងការងារសង្គម ហើយការងារទំាងអស់នោះផ្តោតសំខាន់ទៅលើការឱ្យតម្លៃ ការលះបង់ និងការផ្តល់កម្លាំងចិត្ត រៀនសហការណ៍គ្នាធ្វើការងារស្ម័គ្រចិត្ត ទទួលបានជាបទពិសោធ និងចំណេះដឹងផ្សេងៗ សម្រាប់អភិវឌ្ឍន៍ខ្លួនឱ្យកាន់តែមានភាពរីកចម្រើន។ សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងផ្តល់លិខិតសរសើរទៅដល់សិស្សានុសិស្សដែលចូលរួមជាមួយក្រុមស្ម័គ្រចិត្តចង្កឹះចម្រុះ ហើយលិខិតសរសើរនេះប្រសិនបើសិស្សម្នាក់ៗចង់ស្វែងរកការងារធ្វើ ឬស្នើរអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមានភាពងាយស្រួយបំផុតពីព្រោះការងារស្ម័គ្រចិត្តជាលក្ខខណ្ឌចម្បងមួយក្នុងការស្នើសុំអាហារូបករណ៍។ ជាក់ស្ដែងក្រុមយុវជនស្ម័គ្រចិត្តចង្កឹះចម្រុះ គឺជាធនធានពោរពេញដោយសមត្ថភាព ក្លាហាន ឈ្លាសវៃ និងសកម្មបំផុតក្នុងកិច្ចការសង្គម ជាពិសេសសកម្មភាពសប្បុរសធម៌នៅកម្ពុជា៕
ចែករំលែកអត្ថបទនេះ