កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីអំពីដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៨ ទៅសារមន្ទីរនរបុរីដែលស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទងខេត្រកំពង់ស្ពឺ។ ដើម្បីឱ្យសិស្សានុសិស្សបានជ្រាបជាពត៌មាន និងត្រៀមលក្ខណៈរួមមាន ការស្លៀកពាក់ ដឹងច្បាប់ទម្លាប់ ការទស្សនា សិក្សាស្វែងយល់ពីសារមន្ទីរនរបុរី ស្រស់ស្រូបអាហារថ្ងៃត្រង់នៅក្នុងសួនច្បារនៃសារមន្ទីរនរបុរី បំពេញកម្រងសំណួរ និងលេងល្បែងប្រជាប្រិយកំសាន្ត ហើយសិស្សានុសិស្សចូលចែកអំណោយសប្បុរធម៌
នៅសាលាបឋមសិក្សា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទ២៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។