កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នំា២០១៩ កនុ្លងទៅនេះ គណៈកម្មការសលា បានរៀបចំធ្វើបទបង្ហាញស្តីពី ការបប្រែបម្រួលវ័យរបស់ក្មេងស្រី ទៅដល់សិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ក្នុងបទបង្ហាញនេះ ដើម្បីសិស្សទាំងមានការស្វែងយល់ដូចជា បម្រែប្រួលរបស់វ័យជំទង់ ការលូតលាស់ផ្នែកចរិកលក្ខណៈ ការលូតលាស់ផ្នែកអារម្មណ៍ ការបែកចែកសេចក្តីស្រឡាញ់ ទំនាក់ទំនងមិត្តភក្តិ ផលប៉ះពាល់នៃគ្រឿងញៀន គុណសម្បតិ្ត និងគុណវិបត្តិនៃប្រព័ន្ធបណ្តាញសង្គម។ អ្នកគ្រូបានបកស្រាយគ្រប់ចំណុចនីមួយៗយ៉ាងក្បោះក្បាយព្រោះវាជាការពិតណាស់មនុស្ស ក៏មិនខុសអ្វីពីរុក្ខជាតិ និងសត្វដែរ មិនថាមនុស្សប្រុស ឬស្រី គឺសុទ្ធតែមានការប្រែប្រួលទៅ តាមលក្ខណៈធម្មជាតិទាំងអស់។ ម្យ៉ាងវិញទៀតការយល់ដឹងពីការប្រែប្រួលរបស់ក្មេងស្រី ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស គ្រប់រូប ជាពិសេសសម្រាប់យុវវ័យ វាមិនមែនជារឿងដែលគួរឱ្យខ្មាស់អៀននោះទេពីព្រោះ ក្មេងស្រីនៅពេលឈានដល់ដំណាក់កាលពេញវ័យ រូបរាងកាយរបស់គេចាប់ផ្តើមផលិតនូវអ័រម៉ូន ដែលនាំឱ្យមានបំរែបំរួលរូបរាងកាយ ផ្នែកខាងក្រៅ ផ្នែកខាងក្នុង និងអារម្មណ៍ ហើយពេលវេលា នៃការប្រែប្រួលនេះគេហៅថា ភាពពេញវ័យដែលអាចបន្តពូជបាន។
ចែករំលែកអត្ថបទនេះ