កាលពីថ្ងៃទី0៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ុយ បញ្ញានិមល បានបង្រៀនលើមុខវិជ្ជាជីវវិទ្យាលើប្រធានបទស្តីពី បន្សាយ និងអូស្មូស ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ “វេនព្រឹក និងវេនរសៀលរនៅបន្ទប់លេខ៤០៥ (បន្ទប់ពិសោធ) នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាសាខាម៉ៅសេទុង។
នៅក្នុងការបង្រៀននោះ អ្នកគ្រូ លាង បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីបន្សាយ និងអូស្មូស ដើម្បីបានជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើទឹកធម្មតា ទឹកអំបិល និងទឹកល័ក្ខ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនបន្សាយ និងអូស្មូស ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។