កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ចាងហ្វាងទទួលបន្ទុក និងអ្នកប្រឹក្សាសិក្សាសាលា បានរៀបចំធ្វើបទបង្ហាញស្តីអំពី បម្រែបម្រួលវ័យក្មេងប្រុស និងក្មេងស្រី ជូនដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។គោលបំណងនៃការធ្វើបទបង្ហាញស្ដីអំពីបម្រែបម្រួលវ័យក្មេងប្រុស និងក្មេងស្រីគឺ៖
• ដើម្បីឱ្យពួកគាត់បានដឹងពីបម្រែបម្រួលផ្នែករូបរាងកាយ ចរិកលក្ខណៈ អារម្មណ៍ និងផ្លូវចិត្ត។
• ឱ្យពួកគាត់យល់ឱ្យបានច្បាស់ថាតើអ្វីជាការស្រលាញ់ ប្រភេទនៃការស្រលាញ់ ដើម្បីចៀសវាងការស្រលាញ់តាមអារម្មណ៍ និងការស្រលាញ់បែបអាត្មានិយម។
• ឱ្យពួកគាត់ដឹងពីរបៀបរាប់អានមិត្តភក្តិ និងការជ្រើសរើសមិត្តភក្តិ។
• ឱ្យពួកគាត់បានដឹងពីផលប៉ះពាល់ ឬបញ្ហាផ្សេងៗដែលពួកគាត់អាចជួបប្រទះ។
• ឱ្យពួកគាត់បានដឹងពីផលប៉ះពាល់នៃគ្រឿងញៀន។
• ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយបណ្ដាយសង្គម។