កម្មវិធីបំណិនជីវិត បាយឆាសាច់ក្រក សម្រាប់សិស្សានុសិស្សថ្នាក់ទី១ បង្រៀនដោយអ្នកគ្រូ លី រចនា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ត្រូវបានធ្វើឡើងកាលពីថ្ងៃថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។ សាលារៀន អន្តរទ្វីប អាមេរិកាំង
តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិតនៃការឆាសាច់ក្រកនេះ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី១ ហើយប្រាកដណាស់ពួកគេប្រាកដជាយល់ដឹង និងអាចបកស្រាយពីបៀបឆាសាច់ក្រកបាន។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សតូចៗឱ្យចេះឈ្វេងយល់ និងរៀនរស់ដោយខ្លួនឯងតាមរយៈការសង្កេត ការចំណាំ និងការអនុវត្តផ្ទាល់តែម្តង។