អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម
ក្រោមប្រធានបទ “បុគ្គលិកស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន”
អត្ថបទដោយ : ហុង សុភ័ស
#MJQE#AmericanInterconSchool

១. ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក ក្នុងនាមអ្នកជាមេដឹកនាំម្នាក់ កុំអង្គុយតែមុខកុំព្យូទ័រធ្វើការ ហើយនិយាយជាមួយបុគ្គលិកតែពេលដែលទំនាក់ទំនងការងារ អ្នកគួរតែស្គាល់ និងដឹងពីចំណាប់អារម្មណ៍ខ្លះៗរបស់បុគ្គលិកអ្នក។
២. បង្ហាញភាពយកចិត្តទុកដាក់របស់អ្នកចំពោះបុគ្គលិក ប្រសិនបើមានបុគ្គលិកណាម្នាក់ជួបបញ្ហា មិនថាបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាការងារ បង្ហាញការយល់ចិត្ត និងយកចិត្តទុកដាក់របស់អ្នកចំពោះគាត់។ ការពារក្រុមការងាររបស់អ្នក កុំទុកគាត់ចោលនៅពេលដែលគាត់ជួបការលំបាក។
៣. អនុវត្តការទំនាក់ទំនងដោយស្មោះត្រង់ និងបើកចំហ ផ្តល់ព័ត៌មាន ឬការផ្លាស់ប្តូរដល់បុគ្គលិករបស់អ្នក ដោយមិនឱ្យពួកគាត់ដឹងតាមរយៈមនុស្សដែលមិនជាប់ទាក់ទង។ ស្តាប់ការផ្តល់យោបល់របស់បុគ្គលិកអ្នក និងផ្តល់ការយល់ឃើញរបស់អ្នកត្រឡប់ទៅវិញ។
៤. មានភាពយុត្តិធម៌ និងភាពត្រឹមត្រូវ យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាឱ្យបានស្មើគ្នា កុំជ្រើសរើសតែអ្នកណាដែលអ្នកពេញចិត្ត ធ្វើជាមនុស្សគ្រប់គ្នាស្គាល់អ្នកដោយសារភាពត្រឹមត្រូវ។
៥. ផ្តល់អទិភាពដល់បុគ្គលិករបស់អ្នក ផ្តល់សិទ្ធិដល់ពួកគាត់ក្នុងការសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងកិច្ចការងារ។
៦. ផ្តល់រង្វាន់លើកទឹកចិត្ត ឬការទទួលស្គាល់លើស្នាដៃ បង្ហាញពួកគាត់ថាអ្នកផ្តល់តម្លៃឱ្យគាត់ និងសសើរគាត់ប៉ុណ្ណាចំពោះលទ្ធផលល្អរបស់គាត់ មិនចំពោះតែបុគ្គលិកដែលល្អប៉ុណ្ណោះទេ ថែមទាំងបុគ្គលិកដែលកំពុងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរដែរ។
៧. ផ្តល់ការណែនាំក្នុងការហ្វឹកហាត់ជំនាញ និងឱកាសថ្មីៗ។ បុគ្គលិកដែលជាសមាជិកអាចពន្យល់ណែនាំទៅកាន់បុគ្គលិកដែលមិនមានឆន្ទៈមោះមុតឱ្យមានចិត្តចង់ហ្វឹកហាត់ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។ មានការទទួលស្គាល់ និងលើកទឹកចិត្តចំពោះភាពខ្លាំង ទទួលស្គាល់ជំនាញខុសៗគ្នាដែលពួកគាត់មាន និងណែនាំក្នុងការហ្វឹកហាត់ ព្រមទាំងការទទួលបានឱកាសថ្មី។
ប្រសិនបើអ្នកគិតថាបុគ្គលិកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក អ្នកនឹងបង្កើតបរិយាកាសការងារល្អ ផ្តល់ឱ្យពួកគេនូវការណែនាំ និងការគាំទ្រដល់ពួកគាត់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
វាពិតសំខាន់ណាស់ដែលអ្នកគ្រប់គ្រងផ្តោតលើការកសាងទំនាក់ទំនង និងលើកទឹកចិត្តឱ្យមានបរិយាកាសល្អចំពោះការងារ។ ស្វែងយល់ពីបុគ្គលិករបស់អ្នក ជួបពួកគាត់ពេលដែលគាត់អាចជួបបាន។ ក្រុមហ៊ុនជាច្រើនចាត់ទុកបុគ្គលិករបស់ខ្លួនថាជាទំនិញ ហើយប្រើពួកគាត់រហូតដល់ពួកគាត់ធ្វើទៅមុខទៀតលែងរួច ហើយដេញពួកគាត់ចេញ។ នេះជាហេតុដែលធ្វើឱ្យសីលធម៌អន់ថយ ផលិតភាពទាប។
បុគ្គលិកដែលមានភាពស្មោះត្រង់ គឺជាទ្រព្យមានតម្លៃបំផុតរបស់អ្នកគ្រប់គ្រង។ កុំយកពួកគាត់មក ដើម្បីតែផលប្រយោជន៍ ឬក៏មិនសូវយកចិត្តទុកដាក់ចំពោះគាត់។ ពួកគាត់ប្រើសមត្ថភាពពីក្នុងខ្លួនរបស់គាត់ ក្នុងការប្រាស្រ័យទាក់ទង និងទាក់ទាញអតិថិជន។ ពួកគាត់ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្នក ភាពស្មោះត្រង់គឺជាជម្រើសពីរផ្សេងគ្នា។ អ្នកមិនអាចទិញភាពស្មោះត្រង់បានទេ ប៉ុន្តែអ្នកពិតជាអាចបង្កើត និងបណ្តុះបណ្តាលវាឱ្យកើតមានបាន។ បុគ្គលិកដែលត្រូវបានគេរុញច្រានដល់ចំណុចដែលមិនមានការយកចិត្តទុកដាក់ នឹងមិនអាចឈានទៅរកការខិតខំប្រឹងប្រែងបន្ថែមទៀតបានទេ។ ពួកគាត់នឹងមិនបង្កើតគំនិតក្នុងការដោះស្រាយបញ្ហាទៀតឡើយ។ ពួកគាត់នឹងបោះបង់ការយកចិត្តទុកដាក់របស់គាត់ចំពោះអតិថិជន ដូចដែលអ្នកមិនខ្វល់ពីពួកគាត់។ បុគ្គលិកជាចង្វាក់បេះដូងរបស់ក្រុមហ៊ុន ចុះប្រសិនបើបេះដូងនេះឈប់ដើរ តើនឹងមានអ្វីកើតឡើង…?
ដកស្រង់ចេញពី : https://www.linkedin.com/…/loyal-employees-your-most…/