ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្ដរទ្វីប អាមេរិកាំង សូហ្គូ និងអាយលើន) នឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ និងត្រីមាសថ្មីក្នុងឆ្នាំ ២០២៣។ យើងខ្ញុំទាំងអស់គ្នានឹងរង់ចាំទទួលស្វាគមន៍សិស្សានុសិស្សទាំងអស់ ទាំងកម្មវិធីសិក្សាពេញមួយថ្ងៃ និងពាក់កណ្ដាលថ្ងៃសម្រាប់កុមារអាយុចាប់ពី២ឆ្នាំឡើងទៅ សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា (អាយុ២ ដល់៥ឆ្នាំ) និងថ្នាក់ទី១ ដល់ទី១២ សម្រាប់សាលារៀន អន្ដរទ្វីប អាមេរិកាំង។




