សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបំណិនជីវិតស្តីអំពី របៀបធ្វើគោមផ្កាយសម្រាប់ថ្នាក់បឋមសិក្សា ដើម្បីស្វែងយល់ពីរបៀបធ្វើគោមផ្កាយនិងបង្ហាញសម្ភារ ឱ្យសិស្សានុសិស្សស្គាល់ ហើយយកស្នាដៃរបស់សិស្សានុសិស្សដើម្បីដាក់តុបតែងសាលាមុនពេលចូលឆ្នាំខ្មែរ។
យើងតែងតែសង្កេតឃើញមានគោមផ្កាយដែលមានពណ៌ចម្រុះព្យួរតាំងលម្អនៅតាមគេហដ្ឋាននៅក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។