កាលពីថ្ងៃទី១៧ និងទី១៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិត មានដូចជា នំបុ័ងសាច់ជ្រូកចិញ្ច្រាំ ស្ងោរពងទា និងពងមាន់ ជាមួយអំបិលម្រេច សង្កេតផ្លែសាវម៉ាវ ជូនដល់ប្អូនៗមត្តេយ្យសិក្សា និងសិស្សានុសិស្សបឋមសិក្សា។ ការរៀបចំកម្មវិធីបំណិនជីវិតនេះ លោកគ្រូ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀប នៃនំបុ័ងសាច់ជ្រូកចិញ្ច្រាំ ស្ងោរពងទា និងពងមាន់ ជាមួយអំបិលម្រេច សង្កេតផ្លែសាវម៉ាវ ទៅកាន់ប្អូនៗថ្នាក់មត្តេយ្យសិក្សាឱ្យស្គាល់ឈ្មោះផ្លែឈើ ពណ៌ និងរស់ជាតិ ហើយសិស្សានុសិស្សបឋមសិក្សាវិញបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។