កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតស្តី “សម្លការីសាច់មាន់ និងតែទឹកដោះគោ” ជូនដល់សិស្សានុសិស្សថ្នាក់ទី ៩ “ក”វេនព្រឹក នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ ដែលដឹកនាំដោយអ្នកគ្រូ ម៉ី សុភាព ។
អ្នកគ្រូបានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ គ្រឿងផ្សំ សម្ភារសម្រាប់ធ្វើ និងរបៀបធ្វើទៅតាមដំណាក់កាលនីមួយៗ។ អ្នកគ្រូបានបង្ហាញពីគ្រឿងផ្សំ មានដូចជា មាន់ សណ្តែកគួរ ការ៉ុត ខ្ទិះដូង គ្រឿងការី និង គ្រឿងទេសផ្សេងៗសម្រាប់ធ្វើម្ហូបមួយមុខនេះឱ្យកាន់តែមានឳជារស ។ បន្ទាប់មកទៀតអ្នកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងក្នុងការស្លសម្លការីនេះ ជាលទ្ធផលសិស្សានុសិស្សបានសម្រេចនូវមុខម្ហូបដ៏មានឳជារសឈ្ងុយឆ្ងាញ់ ជាមួយភាពរីករាយក្នុងការអនុវត្តផងដែរ៕