កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូដែលជាគ្រូបន្ទុកថ្នាក់ទី៦ “គ” បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ “គ” វេនព្រឹក និងរសៀលរៀនធ្វើមីឆាសាច់គោ នៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកគ្រូបានបង្ហាញរបៀបធ្វើពីមីឆាសាច់គោ និងសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនមីឆាសាច់គោ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។
លោកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យមីឆាសាច់គោមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីមីឆាសាច់គោត្រូវបានចម្អិនរួចរាល់ហើយ លោកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាមីឆាសាច់គោដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។