កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ម៉ៅ ស៊ីមៀន ដែលជាគ្រូបង្គោលថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំ អគារ ងិន ហួយ សាខាម៉ៅសេទុង បានរៀបចំ បំណិនជីវិត ការដំាជីរវ៉ាន់សុយដើម្បីឱ្យសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថនធម្មជាតិ ម៉្យាទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយនៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។
ចែករំលែកអត្ថបទនេះ