កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ពៅ សេងហុង ដែលជាគ្រូបន្ទុកថ្នាក់ទី១ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១ វេនព្រឹក និងវេនរសៀលការដាំម្ទេស នៅក្នុងបរិវេណអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ អ្នកគ្រូ បង្ហាញពីឈ្មោះបន្លែដែលត្រូវដាំ សម្ភារ ដី របៀបបណ្តុះគ្រាប់បន្លែ និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។
ចែករំលែកអត្ថបទនេះ