កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ពួន សុខកាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងបានដឹកនាំសិស្សថ្នាក់ទី៣ ដើម្បីសិក្សាពីបំណិនជីវិតស្តីពី ដាំស្ពៃតឿ។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងជីវិតសិក្សា ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ការដាំបន្លែដែលគ្មានជាតិគីមី និងមានភាពងាយស្រួលក្នុងការដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាត្រូវតែផ្សារភ្ជាប់នឹងការធ្វើផ្ទាល់ដៃដោយឱ្យសិស្សមកអនុវត្តជាក់ស្តែង។ ជាងនេះទៅទៀត សិស្សបានសិក្សាឈ្វេងយល់ពីការដាំបន្លែដែលគ្មានជាតិគីមីឱ្យបានច្រើន ដើម្បីសន្សំសំចៃថវិកា និងបានរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិស្ថានបានមួយផ្នែក។ សិស្សានុសិស្សបន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីការដាំរុក្ខជាតិពីអ្នកគ្រូរួច សិស្សទាំងអស់មានអារម្មណ៍សប្បាយរីករាយ និងមិនមានភាពស្មុគស្មាញ ៕
ចែករំលែកអត្ថបទនេះ