កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ យឹង ឆវី ជាគ្រូ មត្តេយ្យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបំណិនជីវិត ការបោកសម្លៀកបំពាក់សម្រាប់កុមារដើម្បីបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីកិច្ចការផ្ទះសាមញ្ញៗដែលមានប្រចាំថ្ងៃ គឺជាកិច្ចការដ៏សំខាន់មួយក្នុងការជំរុញសតិបញ្ញា ស្មារតី និងការគិតរបស់សិស្សឱ្យប្រសើរឡើង។ ការបង្កើតសកម្មភាពសិក្សាអប់រំប្លែកៗដល់កុមារបែបនេះ គឺជាផ្នែកសំខាន់ជួយសម្រួលឥរិយាបថដល់កុមារ និងបង្វែរចំណាប់អារម្មណ៍ពួកគេឱ្យមានភាពស្រស់ថ្លាក្នុងការសិក្សា។
ចែករំលែកអត្ថបទនេះ