កាលពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូដែលជាគ្រូបន្ទុកថ្នាក់ បានដឹកនាំសិស្សានុសិស្សទាំងវេនព្រឹក ធ្វើឆាត្រកួនប្រេងខ្យង និងរសៀលរៀនឆាផ្កាខាត់ណាប្រេងខ្យងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ លោកគ្រូបានបង្ហាញរបៀបធ្វើពីឆាត្រកួនប្រេងខ្យង និងឆាផ្កាខាត់ណាប្រេងខ្យងតាមវេននិមួយៗ និងបង្ហាញសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមឆាត្រកួនប្រេងខ្យង និងឆាផ្កាខាត់ណាប្រេងខ្យង ហើយភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ លោកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យឆាត្រកួនប្រេងខ្យង និងឆាផ្កាខាត់ណាប្រេងខ្យងមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។
បន្ទាប់ពីឆាត្រកួនប្រេងខ្យង និងឆាផ្កាខាត់ណាប្រេងខ្យង ត្រូវបានចម្អិនរួចរាល់ហើយ លោកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាឆាត្រកួនប្រេងខ្យង និងឆាផ្កាខាត់ណាប្រេងខ្យងដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។