កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំកម្មវិធីបំណិនជីវិតឆាមឹកម្រេចខ្ចី ឆាក្តៅកង្កែប បាយឆាសាច់ក្រក សាច់គោ ពងទាជូនសិស្សានុសិស្សថ្នាក់ទី១១ វេនព្រឹកចំនិងវេនរសៀល។ ការរៀបចំឡើងនេះដែរ គឺដើម្បីបង្ហាញ និងពន្យល់អំពីរបៀបធ្វើមុខម្ហូបឆាមឹកម្រេចខ្ចី ឆាក្តៅកង្កែប បាយឆាសាច់ក្រក សាច់គោ ពងទាក្នុងគោលបំណងឱ្យប្អូនៗសិស្សានុសិស្សចេះស្វែងយល់ក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត ហើយលើសពីនេះទៅទៀតសិស្សានុសិស្ស ចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះសិស្សានុសិស្សបានអនុវត្តន៍ដោយផ្ទាល់ក្នុងការធ្វើម្ហូប ការចម្អិនម្ហូប និងការលាយគ្រឿងផ្សំផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពី អ្នកគ្រូបានបង្ហាត់បង្ហាញចប់។
ក្រោយឆាមឹកម្រេចខ្ចី ឆាក្តៅកង្កែប បាយឆាសាច់ក្រក សាច់គោ ពងទា អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានបរិភោគនូវអាហារដែលប្អូនៗសិស្សានុសិស្សបានធ្វើដោយផ្ទាល់ជុំគ្នាដោយបរិយាកាសរីករាយសប្បាយក្រៃលែង។