កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូ ប៉ែន ពន្លឺ គ្រូបង្គោលថ្នាក់ទី៤ក បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ក វេនព្រឹក និងវេនរសៀលរៀនដាំត្រប់ស្រួយ និងដាំពោត នៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ អ្នកគ្រូបានបង្ហាញពីឈ្មោះគ្រាប់បន្លែដែលត្រូវដាំ សម្ភារ ដី និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំត្រប់ស្រួយ និងដាំពោតទាំងអស់គ្នាដោយភាពសប្បាយរីករាយ។ អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំការដាំត្រប់ស្រួយ និងដាំពោតឱ្យដុះលូតលាស់បានល្អ។
បន្ទាប់ពីបានដាំបន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់បន្លែដែលពួកគេបានដាំ។ ជាលទ្ធផលសិស្សានុសិស្សទាំងអស់បានយល់ដឹងពីរបៀបដាំបន្លែ ការស្រោចទឹកទៅតាមដំណាក់កាល និងវិធីសាស្រ្តថែទាំដាំបន្លែឱ្យដុះលូតលាស់បានល្អ ព្រមទាំងទទួលបានភាពសប្បាយរីករាយនៅក្នុងកម្មវិធីនេះផងដែរ។