នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល)បានដឹកនាំធ្វើកម្មវិធីបំណិនជីវិត ដាំផ្កាឈូករ័ត្ន សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដែលដឹកនាំកម្មវិធីដោយ អ្នកគ្រូ សៅ សេរីរ័ត្ន។ គោលបំណងនៃកម្មិធីនេះ គឺដើម្បីបង្ហាញឱ្យសិស្សចេះសង្កេតកូនរុក្ខជាតិនានា ការជ្រើសរើសដីសម្រាប់ដាំ ការស្រោចទឹក និងការថែទាំ។ ម្យ៉ាងវិញទៀត ឱ្យសិស្សចេះជ្រើសរើសពូជរុក្ខជាតិមុននឹងយកទៅដាំ។ លើសពីនេះទៅទៀត កម្មវិធីបំណិតជីវិតនេះ គឺជួយបណ្តុះគំនិតកូនសិស្សឱ្យស្រឡាញ់រុក្ខជាតិគ្រប់ប្រភេទ ចូលរួមដាំ និងថែទាំ។ ជាងនេះទៅទៀត គឺបង្ហាញពីអត្ថប្រយោជន៍របស់រុក្ខជាតិដែលផ្តល់ជាម្លប់ ជាជម្រក និងជាចំណីសម្រាប់មនុស្ស សត្វគ្រប់ប្រភេទ។