ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះ កញ្ញា ហ៊ាង បុប្ឆារិទ្ធ គ្រូបង្គោលថ្នាក់ទី៦ “ខ” សាលារៀន អន្តរទ្វីប អាមេរិកាំង អគារ ងិន ហួយ សាខាម៉ៅសេទុង បានដឹកនាំសិស្សកម្រិតបឋមសិក្សាថ្នាក់ទី៦ ទាំងវេនព្រឹក និងរសៀល សរុប៥៤នាក់ ចុះអនុវត្តផ្ទាល់បំណិនជីវិតស្ដីពី “នំបញ្ចុកកោះកុង” បន្ទាប់ពីបង្រៀនទ្រឹស្ដីនៅក្នុងថ្នាក់គឺដើម្បីឱ្យសិស្សានុសិស្សខ្លួន បានឈ្វេងយល់ពីជីវិតនិងការរស់នៅប្រចាំថ្ងៃ ព្រមទាំងអាចធ្វើដោយខ្លួនឯងថែមទៀតផង។ បំណិនជីវិតនេះដើម្បីឱ្យសិស្សានុសិស្សបង្កើនការយល់ដឹង និងរបៀបធ្វើពិតប្រាកដ ហើយលើសពីនេះទៀតសិស្សានុសិស្សកាន់តែច្បាស់ការផ្សំគ្រឿង ប្រើប្រាស់គ្រឿង សហការ បង្កើនការធ្វើការជាក្រុម និងអាចចេះដោះស្រាយបញ្ហាថែមមួយកម្រិតទៀត។ ម្យ៉ាងទៀតសិស្សានុសិស្សអាចដឹងពីការចម្អិន ការប្រើប្រាស់ភ្លើង រក្សាទុកដាក់ ការសម្អាត ហើយអាចយកទៅអនុវត្តនៅផ្ទះ ឬអាចនឹងជួយកិច្ចការផ្ទះបាយអ្នកម្ដាយគេផងដែរ។
ចែករំលែកអត្ថបទនេះ