កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅនេះ អ្នកគ្រូបានដឹកនាំប្អូនសិស្សថ្នាក់ទី៤ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើបំនិនជីវិត នំបញ្ចុកសម្លប្រហើរ។ អ្នកគ្រូ បានរៀបរាប់យ៉ាងច្បាស់លាស់ជាមួយនឹងគ្រឿងផ្សំ និងវិធីធ្វើ។ អ្នកគ្រូបានជម្រាបថា ប្អួនៗធ្លាប់តែទិញនំបញ្ចុកសម្លប្រហើរ
យកមកបរិភោគ ប៉ុន្តែប្អូនៗពុំបានដឹងថា មុននឹងក្លាយជានំបញ្ចុកសម្លប្រហើរដែលប្អូនៗអាចបរិភោគបាន តើយើងត្រូវការអ្វីខ្លះ ហើយត្រូវចម្អិនយ៉ាងណា។ ដូច្នេះហើយទើបអ្នកគ្រូបានរៀបចំ និងដឹកនាំប្អូនៗធ្វើនូវនំបញ្ចុកសម្លប្រហើរនេះ។