កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិនធ្វើនំបុ័ងខ្ទិះ ជូនដល់ប្អូនៗសិស្សានុសិស្សសម្រាប់វេនព្រឹក និងវេនរសៀល។ ការរៀបចំឡើងនេះដែរ គឺដើម្បីបង្ហាញ និងពន្យល់អំពីរបៀបធ្វើនំបុ័ងខ្ទិះ ហើយអាចធ្វើខ្ទិះដ៏ឈ្ងុយឆ្ងាញ់បាននោះ យើងត្រូវមានខ្ទិះដូងដើម ស្ករស អំបិល ម្សៅឆា ស្លឹកខ្ទឹម។ សិស្សានុសិស្សចេះស្វែងយល់ក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត និងចេះបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។
បន្ថែមពីនេះសិស្សានុសិស្សបានអនុវត្តន៍ដោយផ្ទាល់ធ្វើនំបុ័ងខ្ទិះ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់។ ក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគនំបុ័ងខ្ទិះ ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។ ប្អូនៗសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់ពីរបៀបធ្វើនំបុ័ងខ្ទិះ ដើម្បីផ្សាភ្ជាប់លើមេរៀនដែលប្អូនៗកំពុងសិក្សា និងការរស់នៅក្នុងសង្គមសព្វថ្ងៃមួយកម្រិតទៀត។ បន្ថែមពីលើការយល់ដឹងក្នុងការរស់នៅផ្សាភ្ជាប់លើមេរៀនរបស់ប្អូនៗ និងកាន់តែធ្វើឱ្យមានការរឹតចំណងយ៉ាងស្និតស្នាលបន្ថែមមួយកម្រិតទៀតជាមួយមិត្តភក្តិរួមថ្នាក់រៀនរបស់ប្អូនៗផងដែរ។