កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ាក គានី បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាធ្វើបំណិនជីវិត នំប៉័ងទឹកដោះគោ នៅអគារងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ អ្នកគ្រូបានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ នំប៉័ងទឹកដោះគោ ទៅតាមដំណាក់កាល មានដូចជានំប៉័ង និងទឹកដោះគោ របៀបចាក់ទឹកដោះគោ និងបង្ហាញស្រទាប់នំប៉័ង ដើម្បីដាក់ទឹកដោះគោកុំឱ្យហៀរ។ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។