កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិនជីវិតស្តីពីនំប៉័ងប្រឡែងស៊ុត ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី១ “ក” វេនព្រឹកចំ និងវេនរសៀលចំ ដែលដឹកនាំដោយ អ្នកគ្រូ អ៊ិន សុភីយា គ្រូបង្គោលថ្នាក់ទី១ “ក” ដែលធ្វើឡើងនៅទីធ្លាអគារងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនៅអគារ។
អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើនំប៉័ងប្រឡែងស៊ុត ដែលត្រូវធ្វើមានសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនមានដូចជា នំប៉័ងជ្រុង ម្សៅស៊ុប ស៊ុតទា ប្រេងឆា ស្ករស អំបិលម៉ត់ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។
បន្ទាប់ពីនំប៉័ងប្រឡែងស៊ុតត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបខ្ចប់នំប៉័ងប្រឡែងស៊ុតឱ្យបានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
ជាលទ្ធផលប្អូនៗសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់ពីការធ្វើនំប៉័ងប្រឡែងស៊ុត និងទំនួសខុសត្រូវខ្ពស់ជាមួយ និងភារកិច្ចរបស់ខ្លួនដែលបន្ថែមលើការសិក្សារៀនសូត្រក្នុងថ្នាក់ និងការរស់នៅរបស់ប្អូនៗនាពេលបច្ចុប្បន្ន និងរឹតចំណងកាន់តែស្និតស្នាលបន្ថែមទៀតជាមួយមិត្តភក្តិរួមថ្នាក់រៀនរបស់ប្អូនៗផងដែរ។