កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ង៉ែត ធារី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកគ្រូបានបង្ហាញ ចេកណាំវ៉ា ស្ករស អំបិល ខ្ទិះដូង គ្រាប់សាគូ និងស្លឹកតើយ ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សផ្សាភ្ជាប់ចំណេះដឹងរបស់សិស្សានុសិស្សទៅនឹងការរស់នៅប្រចាំថ្ងៃ និងការចេះសហការគ្នា។
ចែករំលែកអត្ថបទនេះ