នៅថ្ងៃចន្ទ ទី28 ខែមីនា ឆ្នាំ2022 សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្ម វិធីបំណិនជីវិត “បាយឆាសាច់គោពងទា” សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ខ ដឹកនាំដោយអ្នកគ្រូ យន់ ថា។ ការធ្វើបំណិនជីវិត គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតី បន្ថែមទៀតក្រៅពីការរៀនសូត្រ ដែលមាន ភាពតានតឹង ស្មុគស្មាញនៅក្នុងថ្នាក់ ម្យ៉ាងទៀត ដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការ សម្រាកបន្ធូរអារម្មណ៍របស់សិស្សានុសិស្សត្រូវសិក្សាបន្ថែមទៀត។ លើសពីនេះទៅទៀត សិស្សអាចអង្កេត ពីរបៀបធ្វើតាមរយៈការបង្ហាញរបស់គ្រូ ហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជា អ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គីភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។