កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូដែលជាគ្រូបន្ទុកថ្នាក់ បានដឹកនាំសិស្សានុសិស្សរៀនធ្វើបង្អែមបាយដំណើបខ្ចប់ខ្នុរទាំងវេនព្រឹក និងវេនរសៀលនៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅអគារ ងិន ហួយ សាខាម៉ៅសេទុង។ អ្នកគ្រូបានបង្ហាញរបៀបធ្វើបាយដំណើបខ្ចប់ខ្នុរតាមវេននិមួយៗ និងបង្ហាញសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំមានដូចជា អង្ករដំណើប សាច់ខ្នុរ ខ្ទិះដូង និងរបៀបធ្វើបង្អែមទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមអង្កេត និងធ្វើបង្អែម ហើយភ្លក្សរសជាតិបង្អែមដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើបាយដំណើបខ្ចប់ខ្នុរដែលមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីបង្អែមបានខ្ចប់រួចរាល់ហើយអ្នកគ្រូបានបង្ហាញពីរបៀបដួសបង្អែមដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាបាយដំណើបខ្ចប់ខ្នុរដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាល។
ចែករំលែកអត្ថបទនេះ