សាលារៀន អន្តរទ្វីប អាមេរិកាំងមានកម្មវិធីបំណិតជីវិតសំបូរបែប ហើយកម្មវិធីនេះមានចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២។ ជាក់ស្តែងកាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)បានរៀបចំបំណិនជីវិតស្តីអំពី បាយដំណើបខ្នុរសម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ដើម្បីស្វែងយល់ពីរបៀបធ្វើបាយដំណើបខ្នុរនិងបង្ហាញសម្ភារ គ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់ដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយជាពិសេសបំណិនជីវិតនេះជួយឱ្យសិស្សានុសិស្សមានការផ្លាស់ទង្វើអវិជ្ជមានមួយចំនួនរបស់គាត់ឱ្យប្រសើរទៀតផង។