នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង(ការិយាល័យកណ្តាល)បានដឹកនាំធ្វើកម្មវិធីបំណិនជីវិត ប្រលេះគ្រាប់ពោត សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដែលដឹកនាំកម្មវិធីដោយ អ្នកគ្រូ សួន ណារ័ត្ន។ គោលបំណងនៃកម្មិធីនេះ គឺដើម្បីបង្ហាញឱ្យសិស្សចេះសង្កេតមើល និងរបៀបប្រលេះគ្រាប់ពោត នៅពេលអ្នកបានបង្ហាញពីរបៀបប្រលេះគ្រប់ពោត។ ម្យ៉ាងវិញទៀត ឱ្យសិស្សចេះជ្រើសរើសពោតល្អ និងងាយក្នុងប្រលេះពោតមុនយកទៅធ្វើអ្វីមួយមិនងាយស្រួលនោះទេ។ លើសពីនេះទៅទៀត កម្មវិធីបំណិតជីវិតនេះ គឺជួយបណ្តុះគំនិតកូនសិស្សឱ្យចេះសង្កេតអ្វីមួយ ឬទង្វើអ្វីមួយ ហើយបណ្តុះគំនិតឱ្យសិស្សានុសិស្សចូលរួមជួយធ្វើកិច្ចការ ឬការងារណាដែលកុមារអាចធ្វើបាននៅក្នុងផ្ទះជាមួយអ្នកអាណាព្យាបាលបាន ។