កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូយឹង ឆវី គ្រូទទួលបន្ទុកក្រោមមត្តេយ្យសិក្សា និងគ្រូជំនួយបានកម្មវិធី “បំណិនជីវិត ពិសោធន៍ ការលាយពណ៌” ដល់កុមារថ្នាក់ក្រោមមត្តេយ្យនៅអគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ដើម្បីលើកកម្ពស់ ពង្រឹងសមត្ថភាពសិស្សដោយការផ្សារភ្ជាប់រវាងទ្រឹស្តី និងអនុវត្តន៍ ព្រមទាំងបណ្ដុះគំនិតដល់សិស្ស ក៏ដូចជាហាត់ពត់អាកប្បកិរិយា ហើយក៏ជាសកម្មភាពបណ្ដុះមូលដ្ឋានគ្រឹះសិក្សាដល់កុមារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍ និងកសាងសមត្ថភាពសិស្សឱ្យរឹងរឹតតែមានគុណភាពក្នុងជីវិតសិក្សា។