កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ អគារ ងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងនោះបានរៀបចំបំណិនជីវិត អំពីសង្កេតផ្លែចេកសម្រាប់ថ្នាក់មត្តេយ្យសិក្សា។សិស្សតូចៗនៅ AIS ស្ទើរតែទាំងអស់សុទ្ធសឹងជាអ្នកពូកែ ហ៊ាន ក្លាហាន និងឈ្លាសវៃ ហើយសង្កេតផ្លែចេកនេះ គឺពួកគេបានស្គាល់ផ្លែចេកដែលបានបង្ហាញ ហើយដឹងរបៀបបកផ្លែចេក និងរស់ជាតិរបស់វា។ យើងសង្កេតឃើញថាសិស្សានុសិស្សមានភាពក្លាហ៊ាន ពូកែ និងឆ្លាតបែបនេះ ក៏អាចបណ្ដាលមកពីមជ្ឈដ្ឋាននៅជុំវិញខ្លួនពួកគេផងដែរ ពិសេសនោះអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាជាដើម។ រាល់សកម្មភាពនៃសង្កេត គឺមានសារៈសំខាន់ដល់កុមារតូចៗ ព្រោះធ្វើឲ្យគេស្គាល់ពីផ្លែឈើ ពណ៌ផ្លែឈើនោះ និងរស់ជាតិរប់វា ហើយបង្កើនសមត្ថភាពឈ្លាសវៃពួកគេឲ្យកាន់តែពូកែ និង សិស្សានុសិស្សបានចោទសំណួរទៅកាន់អ្នកគ្រូ។
ចែករំលែកអត្ថបទនេះ