កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូដែលជាគ្រូបន្ទុកថ្នាក់ទី៥ “ខ” បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ “ខ” វេនព្រឹក និងរសៀលរៀនធ្វើសម្លម្ជូរព្រៃ នៅអគារ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ លោកគ្រូបានបង្ហាញពីឈ្មោះសម្លម្ជូរព្រៃដែលត្រូវធ្វើ សម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនសម្លម្ជូរព្រៃ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។
លោកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យសម្លម្ជូរព្រៃមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីសម្លម្ជូរព្រៃត្រូវបានចម្អិនរួចរាល់ហើយ លោកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាសម្លម្ជូរព្រៃដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។