កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូគាក ម៉ាណែតដែលជាគ្រូបន្ទុកថ្នាក់ទី១១បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ឆ វេនរសៀល រៀនធ្វើសម្លរម្ជូរខ្ទិះសាច់គោ ឆាក្តៅសាច់មាន់ និងបង្អែមផ្លែឈើ។ អ្នកគ្រូ បានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ សម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យសម្លរម្ជូរខ្ទិះសាច់គោ ឆាក្តៅសាច់មាន់ និងបង្អែមផ្លែឈើមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូល ចិត្តរបស់សិស្សានុសិស្ស និងគ្រូសារ។
បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យ បានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។