កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អន្តរទ្វីប អាមេរិកាំង បានបង្រៀនបំណិនជីវិតស្តីពីចម្អិនម្ហូបឡុកឡាក់សាច់គោ និងបង្គាបំពង ។ អ្នកគ្រូ សេក រស្មី ជាបន្ទុកថ្នាក់ទី១០ “ច” បាននំាសិស្សានុសិស្សរៀនចម្អិនម្ហូបឡុកឡាក់សាច់គោ និងបង្គាបំពង ម្បីឱ្យសិស្សានុសិស្សស្វែងយល់វិជ្ជាធ្វើម្ហូបពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬស្ដ្រីនោះទេ ពិសេសគឺសិស្សានុសិស្សពីព្រោះសិស្សទាំងអស់ទៅថ្ងៃអនាគចេះធ្វើម្ហូបដោយខ្លួនឯង។ គ្រឿងផ្សំឡុកឡាក់សាច់គោ និងបង្គាបំពង ដែលយកមកបង្ហាញដល់សិស្សរួមមាន៖
សាច់គោ (ហាន់ស្ដើងៗ) ខ្ទឹមបារាំង (ហាន់ស្ដើងៗ) ប្រេងឆា ប៉េងប៉ោះ (ហាន់ស្ដើង) ទឹកត្រី ប្រេងខ្យង សាឡាដ
អំបិល ម្ស៉ៅស៊ុប ស្ករស ខ្ទឹមស (ចិញ្រ្ចាំឱ្យហ្មត់) ម្រេចហ្មត់របៀបធ្វើ៖
១. រៀបសាឡាដដាក់ក្នុងចាន រៀបប៉េងប៉ោះពីលើសាឡាដ រួចរៀបខ្ទឹមបារាំងពីលើមួយជាន់ទៀត ហើយទុកមួយអន្លើ។
២. ចាក់ប្រេងចូលក្នុងខ្ទះទុកឱ្យក្ដៅ រួចដាក់ខ្ទឹមសចូលបំពងឱ្យប្រែពណ៌ រួចចាក់សាច់គោចូលឆាពីរទៅបីត្រឡប់។
៣. បន្ទាប់មកដាក់ប្រេងខ្យង អំបិល ស្ករស ម្ស៉ៅស៊ុបចូលឆាឱ្យឆ្អិនសាច់ ចាក់ម្រេចចូល រួចដួសសាច់ដាក់ពីលើសាច់ជាការស្រេច។ បន្ទាប់ពីចម្អិនម្ហូបឡុកឡាក់សាច់គោ និងបង្គាបំពងត្រូវបានធ្វើរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ មានបរិមាណសមរម្យ និងមានសោភ័ណភាព ព្រមទាំងញុំាអាហារដែលបានធ្វើនោះទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។