កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិនជីវិត នំផ្លែអាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ការរៀបចំឡើង លោកគ្រូបានបង្ហាញគ្រឿងទេស សម្ភារ និងពន្យល់អំពីរបៀបធ្វើនំផ្លែអាយទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីលោកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងលោកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
ចែករំលែកអត្ថបទនេះ