កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេស ជាលើកទី១។ តាមការឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញលទ្ធផលបានបង្ហាញបេក្ខជនដែលទទួលបានជ័យលាភីលេខ១ គឺកុមារី លឹម និដាសោភិត ជ័យលាភីលេខ២ កុមារា កែវ ម៉េងហ៊ាង និងជ័យលាភីលេខ៣ កុមារា បាន សុភក្តិមានហេង ហើយសិស្សានុសិស្សដែលទទួលបានជ័យលាភីពីកម្មវិធី ពីលេខ១ ដល់លេខ៣ ទទួលបានបណ្ណសរសើរ និងមេដាយម្នាក់មួយ។ ការប្រកួតនិទានរឿងជាភាសាអង់គ្លេសបង្កើតឡើងដើម្បីបណ្តុះគំនិត និងបន្ថែមទំលាប់ឱ្យប្រឹងប្រែងក្នុងការអាន មានភាពក្លាហាន ការសម្តែង និងមានទំនុកចិត្ត ហើយជាពិសេសជំនាញប្រើប្រាស់ភាសាអង់គ្លេសកាន់តែល្អ ព្រមទាំងទទួលបានចំណេះដឹងពីបេក្ខជនផ្សេងទៀតដែលឡើងមកនិទានរឿង។ កម្មវិធីនេះបង្កើតឡើង ដើម្បីបង្កើនទំនុកចិត្តរបស់សិស្សក្នុងការឡើងនិយាយភាសាអង់គ្លេសជាសាធារណៈ។
ចែករំលែកអត្ថបទនេះ