កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ប្រតិកម្មគីមី”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ៖ កែវបេស៊ែ ទឹកខ្មេះ ពងមាន់ ម្សៅBaking soda ទៀន ដែកកេះ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- ប្រាប់ពីផលិតផលដែលកកើតថ្មីដែលបានពីប្រតិកម្មគីមីរវាងទឹកខ្មេះនិង សំបកពងមាន់
- ប្រាប់ពីផលិតផលដែលកកើតថ្មីដែលបានពីប្រតិកម្មគីមីរវាងទឹកខ្មេះនិង baking soda
- កំណត់និយមន័យប្រតិកម្មគីមី។