កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះអ្នកគ្រូ ជ្រុន ស្រីពៅ បង្រៀនមុខវិជ្ជាគីមីវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១១ ធ្វើការពិសោធន៏ក្រោមប្រធានបទ៖ ប្រតិកម្មជំនួសលោហៈទង់ដែងពីសូលុយស្យុងទង់ដែង៊ុលផាត ដោយលោហៈស័ង្កសី។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សអាចរៀបរាប់ពីលក្ខណលោហៈដែលសកម្មខ្លាំងអាចជំនួសអ៊ីយ៉ុងលោហៈដែលខ្សោយជាងក្នុងស៊េរីសកម្មភាពសូលុយស្យុងអំបិលរបស់វា។បន្ថែមពីនេះសិស្សក៏អាចសរសេរសមីការតាងប្រតិកម្មជំនួសលោហៈក្នុងសូលុយស្យុងអំបិលបានត្រឹមត្រូវតាមរយៈការពិសោធន៏ផងដែរ៕
ចែករំលែកអត្ថបទនេះ