កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អាន វិជ្ជរ៉ា គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា
បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ ធើ្វពិសោធន៍ដែលមានប្រធានបទស្តីពី “ប្រតិកម្មអុកស៊ីដូរេដុកម្ម” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។
នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូបានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធ។ ការលើកបង្ហាញបែបនេះ គឺលោកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើប្រតិកម្មអុកស៊ីដូរេដុកម្ម។ បន្ទាប់មក អ្នកគ្រូ ក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលនៅតាមក្រុមពិសោធនីមួយៗមានសមាជិកចំនួន០៤ទៅ ០៥នាក់ ដើម្បីពិសោធលើប្រធានបទមួយនេះ។ សិស្សានុសិស្សដែលបានចូលរួមពិសោធទាំងអស់ពិតជាបានយល់ដឹងបន្ថែមកាន់តែច្បាស់លើការពិសោធដោយផ្ទាល់ ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងទៅនឹងទ្រឹស្ដីមេរៀននាពេលកន្លងមក។