កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល) បានរៀបចំការពិសោធមុខវិជ្ជារូបវិទ្យាក្រោមប្រធានបទ “មេដែក” ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)។ ក្នុងការពិសោធលើប្រធានបទនេះ លោកគ្រូ សិទ្ធិ ស៊ីនរត្ន័ បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានយល់ដឹងពីគោលបំណងនៃមេរៀនដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធសង្កេតមើលពីបាតុភូតមេដែក។ បន្ទាប់ពីលោកគ្រូបានបង្ហាញពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សជា០៤ក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។